មានអនាម័យល្អ

លាងដៃក្រោយពីចេញពីបន្ទប់ទឹកនិងមុនពេលបរិភូបអាហារ.

សុភមង្គលគ្រួសារ

តើមានកត្តាអ្វីខ្លះធ្វើអោយគ្រួសារមានសុភមង្គល

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, June 16, 2013

ពេល​មក​ឈាមរដូវ​ស្ត្រី​អាច​ធ្វើការ​ហាត់ប្រាណ​បាន​ដែរ​ទេ​?


ជាធម្មតា ស្ត្រី​តែងតែមាន​អារម្មណ៍​មួម៉ៅ ធុញ​ថប់ ឬ​តប់ប្រមល់​ជាខ្លាំង ក្នុងអំឡុងពេល​នៃ​ការធ្លាក់​ឈាមរដូវ ប៉ុន្មាន​ថ្ងៃនេះ​។ ដូច្នេះ​ការជ្រើសរើស​យក​ការ​ហាត់ប្រាណ​មក​បន្ធូរបន្ថយ​នូវ​អារម្មណ៍ ទាំងនោះ​គឺ ពិតជា​ល្អ និង​មាន​ប្រយោជន៍​ដល់​សុខភាព​ផងដែរ​។​“​ការ​រើសយក​វិធី​ហាត់ប្រាណ​ឲ្យ បញ្ចេញ​ចលនា​ដោយ​ខ្លួនឯង ឬក៏​ម៉ាស៊ីន​វា​ប្រសើរ​ដូចគ្នា ក៏ប៉ុន្តែ​មិន​គួរ​បញ្ចេញ​កាយវិការ ឬ​ធ្វើ​អ្វី​ខ្លាំងពេក​នោះទេ​។ ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម ជួយ​ឲ្យ​ស្ត្រី​បំបាត់​ការឈឺចាប់​ក្នុង​ពោះ ចង្កេះ និង​អារម្មណ៍​តានតឹង​។

​ម្យ៉ាងវិញទៀត វា​ក៏​ជួយ​សម្រួល​ចលនា របស់​ស្បូន​នាំ​ឲ្យ​ឈាម​ធ្លាក់​បានល្អ ផងដែរ​។ ផ្ទុយទៅវិញ​ប្រសិនបើ​ស្ត្រី​ពេល​មក​រដូវ​មិន​ធ្វើ​ព្រម​ធ្វើ​ចលនា​អ្វី​សោះ និង ចេះតែ សំងំ​គេង វា​នឹង​ធ្វើឲ្យ​ពួកគេ កាន់តែ​ទម្រន់​មាន​អារម្មណ៍​ថា​ឈឺ និង​ធ្វើឲ្យ​ដំណើរឈាម​រដូវ​មក​មិន​ល្អ​។ ការ​គេង​ច្រើន ធ្វើឲ្យ​សា្ថន​ភាព​ស្បូន មិន​បាន​កន្ត្រាក់​ឈាម​ធ្លាក់​បានល្អ​។

​ប្រសិនបើ​អ្នក​មិន​ចង់​ហាត់ប្រាណ នោះ​អ្នក​គួរតែ​ឈរ ឬ​ដើរ​ចុះឡើង​បន្តិចបន្តួច និង​ធ្វើ​ការងារ​ណា​ស្រាលៗ​ដើម្បី​ជួយ​សម្រួល​ដល់​សរសៃឈាម​។ ហើយ​បន្ទាប់​ពី​ការធ្វើ​លំ​ហាត់ប្រាណ និង​ធ្វើ​កិច្ច​ការងារ​ណា​ស្រាលៗ​ហើយ សុភាពនារី​ទាំងអស់គ្នា​គួរតែ​បរិភោគ​អាហារ​ណា​ដែល​សម្បូរ​ដោយ​ជាតិ​ដែក ដើម្បី​ជំរុញ​ឲ្យ​ការផលិ​តឈាមក្រហម​មាន​តុល្យភាព​ឡើងវិញ និង​ផឹកទឹក​ឲ្យបាន​ច្រើន​ផង​ដែរ ក្នុង​រយៈពេល​មួយ​ថ្ងៃៗ​៕ 

ជំងឺ​ឬ​ស​ដូង​បាត​ពេលណា​គួរ​ជួប​គ្រូពេទ្យ

រោគសញ្ញា​ដែល​តែងតែ​មាន​ជា​ញឹកញាប់​បំផុត​របស់​ជំងឺ​ឬ​ស​ដូង​បាត​គឺ​ហូរ​ឈាម ​ដោយ​មិន​មាន​ការឈឺចាប់​។ វា​អាច​ជា​ឈាម​ពណ៌​ក្រហម​ស្រស់​ស្រោប​ពីលើ​លាមក ក្រដាស​អនាម័យ ឬ​នៅ​ជាប់​បង្គន់​។ ប៉ុន្តែ​ការ​ហូរឈាម​នេះ​ច្រើនតែ​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ទេ​។​

​ការ​ហូរឈាម​ក្នុងពេល​បត់ជើងធំ មិនមែន​ជា​រឿង​ធម្មតា​នោះ​ទេ ហើយ​គួរតែ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អោយបាន​ឆាប់​ផងដែរ​។ ការ​ហូរ​ឈាម​បែបនេះ​ក៏​ឃើញ​មាន​លើ​ជំងឺ​រលាក​ពោះវៀន មាន​ជំងឺ​អ្វីមួយ និង​ការ​ដុះ​ដុំ​សាច់​។​

​ជំងឺ​ឬ​ស​ដូង​បាត​ខាងក្នុង​ប្រភេទ Prolapsed

​ឬ​ស​ដូង​បាត​ប្រភេទ​នេះ​កើតមាន​នៅ​ពេល​សរសៃឈាម​វ៉ែន​ខាងក្នុង​រុន្ធ​គូថ​ ទៅជា​ហើមប៉ោង និង​លាន​ចេញ​មក​ខាងក្រៅ​។ ឬ​ស​ដូង​បាត​ខាង​ក្នុង​ប្រភេទ Prolapsed៖
- អាច​ស្ទាប់​ឃើញ​ដុំ​មួយ​នៅ​ខាងក្រៅ​រុន្ធ​គូ​ថ​
- អាច​រុញ​ចូលទៅ​ក្នុង​វិញ​បាន តែ​វា​មិន​អាច​អោយ​ជា​នោះទេ​
- ប្រហែល​ជា​ហើម និង​រីក​ធំ​កាន់តែ​ខ្លាំង​ប្រសិនបើ​រុញ​វា​មិន​ចូល​
- ជាប់​នៅ​ខាងក្រៅ​រហូត​
​ជំងឺ​ឬ​ស​ដូង​បាត​ប្រហែល​ជា​បណ្តាល​ឱ្យ​រមាស់​នៅ​រុន្ធ​គូ​ថ និង​មាន​អារម្មណ៍​ថា​ចេះ​តែ​ចង់​បត់ជើង​ធំ​។​

​ឬ​ស​ដូង​បាត​ខាងក្រៅ​ប្រភេទ Thrombosed
​នេះ​ជា​ប្រភេទ​ឬ​ស​ដូង​បាត់​មួយ​ដែល​មាន​ការឈឺចាប់​ខ្លាំង ហើយ​កើតឡើង​នៅពេល​មាន​កំណក​ឈាម​នៅ​ក្នុង​សរសៃឈាម Hemorrhoid ដែល​ជាហេតុ​នាំ​អោយ​ហើម និង​រលាក​។​
- នៅពេល​កំណក​ឈាម​កើតមាន​ក្នុង​សរសៃឈាម Hemorrhoid វា​នឹង​ទៅ​ជា​រីក​ប៉ោង និង​ឈឺចាប់​។​
- ការឈឺ​នេះ​តែងតែ​ខ្លាំង​ទៅៗ​នៅពេល​បត់ជើងធំ និង​អង្គុយ​
- ឬ​ស​ដូង​ប្រភេទ​នេះ​ត្រូវតែ​ព្យាបាល​

​ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​
- ហូរឈាម​ចេញ​ពី​រុន្ធ​គូថ ជាប់​ជាមួយ​លាមក​។​
- កំពុង​តែ​ប្រើ​ថ្នាំ​រំលាយ​កំណក​ឈាម​ដូចជា Warfarin (Coumadin), Clopidogrel (Plavix), ឬ Prasugrel (Effient)​។​
- មាន​រោគសញ្ញា​បែប​វិលមុខ អស់​កម្លាំង​ដែល​អាច​នឹង​បាត់​បត់​ឈាម​ច្រើន​។​
- ឬ​ស​ដូង​បាត​ប្រភេទ Prolapsed ដែល​មិន​អាច​រុញ​ចូល​ទៅក្នុង​រុន្ធ​គូថ​វិញ​បាន​។​
- ឬ​ស​ដូង​បាត​ប្រភេទ Thromosed៕

Thursday, June 6, 2013

ថ្នាំ​​ព្យាបាល​​ទឹក​​នោម​​ផ្អែម អាច​​ជួយ​​អ្នក​​ជំងឺ​មហារីក​​សម្បុក​ពង រស់​​បាន​​យូរ


ថ្នាំ​នោម​ផ្អែម​ដ៏​សាមញ្ញ និង​មាន​តម្លៃ​មិន​ថ្លៃ ត្រូវ​បាន​រក​ឃើញ​ថា អាច​ជួយ​ប្រឆាំង​ជំងឺ​មហារីក​សម្បុកពង​បាន ដោយ​ការ​សិក្សា​ថ្មី​មួយ ដែល​ចុះ​ផ្សាយ​ក្នុង​​ព្រឹត្តិបត្រ​Cancer បាន​បង្ហាញ​ថា ស្ត្រី​ដែល​ទទួល​ការ​ព្យាបាល​មហារីក​សម្បុក​ពង នៅ​គ្លីនិក​ម៉ាយូ (Mayo Clinic) ដែលប្រើថ្នាំ​មេតហ្វ័រមីន (Metformin) សម្រាប់​ជំងឺ​ទឹក​នោម​ផ្អែម របស់​ពួក​គេ អាច​រស់​នៅ​បាន​យូរ ជាង​ស្ត្រី​ដែល​មាន​ដំណាក់​កាល​មហារីក​ដូច​គ្នា ប៉ុន្តែ មិន​កើត​ទឹក​នោម​ផ្អែម និង​មិន​ប្រើ​ថ្នាំ​មេតហ្វ័រមីន។
លទ្ធផលបង្ហាញថា ក្នុងចំណោមស្ត្រី ២៣៩នាក់ ក្នុងការសិក្សាដែលកើតមហារីកសម្បុកពង ៦៧% នៃអ្នកដែលលេបថ្នាំមេតហ្វ័រមីន អាចនៅរស់រានមានជីវិតជិត៥ឆ្នាំ បន្ទាប់​ពី​ធ្វើ​រោគវិនិច្ឆ័យ របស់ពួកគេ ធៀបនឹង ៤៧% នៃស្ត្រី១៧៨នាក់ ដែលមិនលេបមេតហ្វ័រមីន ដោយអ្នកជំងឺទាំងអស់ ទទួលការព្យាបាលតាមបែបគីមីបំបាត់។
យោងតាមលោកវីជី ស៊្រីដារ (Viji Shridar) ដែលជាអ្នកស្រាវជ្រាវក្នុងការសិក្សា បាន ប្រាប់ថា “ទោះបីវាមិនទាន់ច្បាស់ថា តើថ្នាំនេះ ធ្វើការប្រឆាំងនឹងមហារីក ដូចម្តេច ប៉ុន្តែ វា​អាចទៅរួចថា ថ្នាំមេតហ្វ័រមីន បង្អត់ប្រភពថាមពលនៃកោសិកាមហារីក ឈ្មោះគ្លុយកូស (Glucose) ដោយ ការរារាំងការលូតលាស់នៃកោសិកាទាំងនោះ”។
ទោះបីយ៉ាងណា វេជ្ជបណ្ឌិត រ៉ូបឺត អិល ខូលមេន (Robert L. Coleman) ដែលជាអ្នកជំនាញផ្នែកមហារីក និងរោគស្ត្រី នៃមជ្ឈមណ្ឌលមហារីក អឹមឌី អែនដឺសុន (MD Anderson Cancer Center) បានប្រាប់ថា ការសិក្សានេះ គ្រាន់តែបង្ហាញនូវការពាក់ព័ន្ធជាជាងទំនាក់ផ្ទាល់រវាងមេតហ្វ័រមីន និងអត្រារស់រានពីមហារីកសម្បុកពង។
លោកបានបន្ថែមថា លោកធ្លាប់ព្យាបាល អ្នកជំងឺមហារីកសម្បុកពង អស់ជាច្រើនឆ្នាំ ហើយមានអ្នកជំងឺខ្លះ ស្នើសុំវេជ្ជបញ្ជាប្រើមេតហ្វ័រមីន ប៉ុន្តែ លោកត្រូវបដិសេធ ដរាប​ណា ពុំទាន់បានធ្វើតេស្តពិសោធន៍ច្បាស់លាស់។ នៅពេលអនាគត ត្រូវធ្វើការស្រាវជ្រាវបន្ថែម ដើម្បីបញ្ជាក់ពីគុណប្រយោជន៍ជាក់លាក់ ដោយអ្នកជំងឺមហារីក មិនអាច ត្រូវ​ផ្តល់ថ្នាំមេតហ្វ័រមីន សម្រាប់គោលបំណង នៃការព្យាបាលមហារីក ឡើយ៕

ចង់​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ​និង​សម្រស់



ចង់​ឲ្យ​ភ្នែក​មាន​សុខភាព​ល្អ​និង​សម្រស់

ភ្នែក ​មិន​ត្រឹម​តែ​មាន​មុខងារ​​ដ៏​សំខាន់​​នៃ​រាងកាយ​នោះ​ទេ​ តែ​វា​ថែម​ទាំង​ជួយ​បង្កើន​សម្រស់​ផ្ទៃ​មុខ​ទៀត​ផង ហេតុ​ដូច្នេះ​អ្នក​គួរតែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ភ្នែក​។ជាពិសេស​ ដោយសារតែ​មាន​ការ​រីក​ចំរើន​ផ្នែក​បច្ចេកវិទ្យា​ បាន​ធ្វើ​ឲ្យ​មនុស្ស​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ រៀងរាល់​ថ្ងៃ​ទៅ​លើ​​ ការ​មើល​ទូរទស្សន៍ ធ្វើ​ការ​និង​លេង​ហ្គេម​មុខ​កុំព្យូទ័រ​ជា​ដើម​។នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​ ជះ​ផល​មិន​ល្អ​ដល់​សុខភាព​ភ្នែក។ ខាង​ក្រោម​នេះ​ជា​ទិចនិក​ដែល​ជួយ​ឲ្យ​សុខភាព​ភ្នែក​របស់​អ្នក​បាន​ប្រសើរ​ ឡើង៖

១. មើល​ទូរទស្សន៍​នៅ​កន្លែង​មាន​ពន្លឺ កុំ​មើល​ទូរទស្សន៍​ ឬ​ ធ្វើ​ការ​មុខ​កុំព្យូទ័រ​នៅ​ទី​ងងឹត។ ត្រូវ​រក្សា​នូវ​តុល្យភាព​ពន្លឺ​ ព្រោះ​ ពន្លឺ​ភ្លឹបភ្លែតៗ ដែល​ជះ​ចេញ​ពី​កញ្ចក់​ទូរទស្សន៍​ អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្នែក។
២. ការ​ចូល​គេង​យឺត​និង​ការ​ខំ​សម្លឹង អាច​ធ្វើ​ឲ្យ​មាន​ស្នាម​ខ្មៅ​ជុំ​វិញ​ភ្នែក​ ព្រមទាំង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ភ្នែក​យ៉ាង​ខ្លាំង​ទៀត​ផង។
៣.ទុក​ឲ្យ​ភ្នែក​បាន​សម្រាក ដោយ​យក​ចំណិត​ត្រសក់​បិទ​លើ​ភ្នែក​ ទុក​ក្នុង​រយៈ​ពេល​១០​ ទៅ២០​នាទី។
៤. មាស្ស៉ា ដោយ​ប្រើ​ប្រេង​ដូង​លើ​ស្នាម​ខ្មៅ​ជុំ​វិញ​ភ្នែក​ ជា​វិធី​អាច​ជួយ​លុប​បំបាត់​ស្នាម​ខ្មៅ​នោះ​បាន។
វិធី​មួយ​ទៀត​ យក​ដំឡូង​កិន​ឲ្យ​ម៉ត់​ លាយ​ជាមួយ​ទឹក​ក្រូច​ឆ្មារ​ដោយ​ប្រើ​បរិមាណ​ប៉ុន​គ្នា​ មក​លាប​លើ​ចំណុច​ស្នាម​ខ្មៅ​ បន្ទាប់​មក​ទុក​២៥នាទី​ ទើប​លាង​ចេញ។ នេះ​ជា​វិធី​ដ៏​មាន​ប្រយោជន៍​ដើម្បី​លុប​បំបាត់​ស្នាម​ខ្មៅ​ជុំវិញ​ភ្នែក។
៥. យក​សំឡី​ជ្រលក់​ទឹក​ដោះ​គោ មក​លាប​ត្រង់​បរិវេណ​ខ្មៅ​ក៏​អាច​ជួយ​បំបាត់​ស្នាម​ខ្មៅ​បាន​ដែរ។
៦. លុប​មុខ​ដោយ​ប្រើ​ទឹក​អំបិល អាច​ជួយ​ឲ្យ​ភ្នែក​ស្រលះ​និង​មាន​ពន្លឺ​ស្រស់ស្រាយ។

Wednesday, June 5, 2013

ទម្លាប់​ងាយ៤យ៉ាង​ដែល​​នាំឱ្យ​អស់​​លោក​​អ្នក​មាន​​សុខភាពល្អ​

 មាន​សុខភាព​ល្អ​នឹង​នាំ​ឲ្យ​មាន​​អាយុ​យឺន​យូរ​។ ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​មជ្ឈមណ្ឌល​ត្រួត​ពិ​និត្យ​និង​ទប់​ ស្កាត់​ជំ​ងឺ​របស់​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ CDC បានរក​ឃើញ​​វិធី​សាស្ត្រ​៤​យ៉ាង​ដែល​នាំ​ឲ្យ​សុខ​ភាព​ល្អ​ប្រ​សើរ​ ។
​ការ​សិក្សា​ដែល​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ព្រឹត្តិ​ ប័ត្រ ​American Journal of Public Health ធ្វើ​ពិ​សោធន៍​លើ​មនុស្ស​ប្រមាណ​១៦.៩៥៨​នាក់​មាន​អាយុចាប់​ពី​១៧​ឆ្នាំ​ឡើង​ ទៅ​។ ភាគ​ច្រើន​នៃ​ពួក​គេ​រស់​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​។ វិធី​៤យ៉ាង​ដែល​CDCរក​ឃើញ​មាន​ដូចជា ​៖
១-ចៀស​វាង​ការ​ជក់​បារី​ ៖ ប្រ​សិន​ជា​អ្នក​មិន​ទាន់​បាន​ជក់​ទេ សូម​កុំ​ជក់ ប្រ​សិន​ជា​ជក់​ហើយ​ សូម​បញ្ឈប់​វា​ពី​ពេល​នេះ​តទៅ​។
២-កម្រិត​បរិ​មាណ​គ្រឿង​ស្រ​វឹង​ដែល​ផឹក​រាល់​ថ្ងៃ​ ៖ បុរស​មិន​គួរ​ណា​ផឹក​គ្រឿង​ស្រ​វឹង​ច្រើន​ជាង​២កែវ​ក្នុង​មួយ​ថ្ងៃ​ទេ។ ចំណែក​ស្ត្រី​វិញ​មិន​ឲ្យ​ច្រើន​ជាង​១កែវ​ទេ​។
៣-កែលំអ​របបអា​ហារ​ដែល​អ្នក​ទទួល​បានប្រ​ចាំ​ថ្ងៃ​ ៖ គួរតែ​បរិ​ភោគ​បន្លែ ផ្លែ​ឈើ និង​គ្រាប់​ធញ្ញ​ជាតិ​ឱ្យ​បាន​ច្រើន​។ ចំ​ពោះ​អា​ហារ​សមុទ្រ​វិញ​ គួរ​ជ្រើស​រើស​យក​ប្រភេទ​ដែល​មាន​ខ្លាញ់​តិចតួច​ ឬក៏​គ្មាន​សោះ​។ កាត់​បន្ថយ​ការ​ទទួល​អា​ហារ​ណា​ដែល​មាន​សូ​ដ្យូម​ច្រើន ​ឬ​ប្រៃ​ខ្លាំង​ពេក​ ។
៤-ធ្វើ​លំ​ហាត់​ប្រាណ​ឱ្យបាន​ទៀង​ទាត់​ ៖ គួរតែ​​​ហាត់​ប្រាណ​ឱ្យបាន​យ៉ាង​តិច​៥ថ្ងៃ​ក្នុង​១សប្តាហ៍ ​ឬក៏យ៉ាង​ហោច​ណាស់​ ធ្វើ​ការ​ហាត់​ប្រាណ​ប្រភេទ​មធ្យម​ (ដើរ​ញាប់​...) សរុប​១៥០​នាទី​។
​សម្រាប់​អ្នក​ដែល​បាន​ចូល​រួម​ពិ​សោធន៍​វិធី​សាស្ត្រ ​ទាំង​៤នេះ​គឺ ៦៦% ​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​មហារីក​ ៦៥%​ ​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​បេះ​ដូង​ និង​៥៧% ​​មិន​ប្រឈម​នឹង​ការ​​ស្លាប់​ដោយ​ជំ​ងឺ​ផ្សេងៗ​ ៕