រោគសញ្ញាដែលតែងតែមានជាញឹកញាប់បំផុតរបស់ជំងឺឬសដូងបាតគឺហូរឈាម
ដោយមិនមានការឈឺចាប់។ វាអាចជាឈាមពណ៌ក្រហមស្រស់ស្រោបពីលើលាមក
ក្រដាសអនាម័យ ឬនៅជាប់បង្គន់។
ប៉ុន្តែការហូរឈាមនេះច្រើនតែបាត់ទៅវិញដោយខ្លួនឯងទេ។
ការហូរឈាមក្នុងពេលបត់ជើងធំ មិនមែនជារឿងធម្មតានោះទេ
ហើយគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យអោយបានឆាប់ផងដែរ។
ការហូរឈាមបែបនេះក៏ឃើញមានលើជំងឺរលាកពោះវៀន មានជំងឺអ្វីមួយ
និងការដុះដុំសាច់។
ជំងឺឬសដូងបាតខាងក្នុងប្រភេទ Prolapsed
ឬសដូងបាតប្រភេទនេះកើតមាននៅពេលសរសៃឈាមវ៉ែនខាងក្នុងរុន្ធគូថ
ទៅជាហើមប៉ោង និងលានចេញមកខាងក្រៅ។ ឬសដូងបាតខាងក្នុងប្រភេទ
Prolapsed៖
- អាចស្ទាប់ឃើញដុំមួយនៅខាងក្រៅរុន្ធគូថ
- អាចរុញចូលទៅក្នុងវិញបាន តែវាមិនអាចអោយជានោះទេ
- ប្រហែលជាហើម និងរីកធំកាន់តែខ្លាំងប្រសិនបើរុញវាមិនចូល
- ជាប់នៅខាងក្រៅរហូត
ជំងឺឬសដូងបាតប្រហែលជាបណ្តាលឱ្យរមាស់នៅរុន្ធគូថ និងមានអារម្មណ៍ថាចេះតែចង់បត់ជើងធំ។
ឬសដូងបាតខាងក្រៅប្រភេទ Thrombosed
នេះជាប្រភេទឬសដូងបាត់មួយដែលមានការឈឺចាប់ខ្លាំង
ហើយកើតឡើងនៅពេលមានកំណកឈាមនៅក្នុងសរសៃឈាម Hemorrhoid
ដែលជាហេតុនាំអោយហើម និងរលាក។
- នៅពេលកំណកឈាមកើតមានក្នុងសរសៃឈាម Hemorrhoid វានឹងទៅជារីកប៉ោង និងឈឺចាប់។
- ការឈឺនេះតែងតែខ្លាំងទៅៗនៅពេលបត់ជើងធំ និងអង្គុយ
- ឬសដូងប្រភេទនេះត្រូវតែព្យាបាល
ពេលដែលត្រូវជួបគ្រូពេទ្យ
- ហូរឈាមចេញពីរុន្ធគូថ ជាប់ជាមួយលាមក។
- កំពុងតែប្រើថ្នាំរំលាយកំណកឈាមដូចជា Warfarin (Coumadin), Clopidogrel (Plavix), ឬ Prasugrel (Effient)។
- មានរោគសញ្ញាបែបវិលមុខ អស់កម្លាំងដែលអាចនឹងបាត់បត់ឈាមច្រើន។
- ឬសដូងបាតប្រភេទ Prolapsed ដែលមិនអាចរុញចូលទៅក្នុងរុន្ធគូថវិញបាន។
- ឬសដូងបាតប្រភេទ Thromosed៕
Sunday, June 16, 2013
ជំងឺឬសដូងបាតពេលណាគួរជួបគ្រូពេទ្យ
10:38 PM
No comments
Subscribe to:
Post Comments (Atom)







0 comments:
Post a Comment