Sunday, June 16, 2013

ពេល​មក​ឈាមរដូវ​ស្ត្រី​អាច​ធ្វើការ​ហាត់ប្រាណ​បាន​ដែរ​ទេ​?


ជាធម្មតា ស្ត្រី​តែងតែមាន​អារម្មណ៍​មួម៉ៅ ធុញ​ថប់ ឬ​តប់ប្រមល់​ជាខ្លាំង ក្នុងអំឡុងពេល​នៃ​ការធ្លាក់​ឈាមរដូវ ប៉ុន្មាន​ថ្ងៃនេះ​។ ដូច្នេះ​ការជ្រើសរើស​យក​ការ​ហាត់ប្រាណ​មក​បន្ធូរបន្ថយ​នូវ​អារម្មណ៍ ទាំងនោះ​គឺ ពិតជា​ល្អ និង​មាន​ប្រយោជន៍​ដល់​សុខភាព​ផងដែរ​។​“​ការ​រើសយក​វិធី​ហាត់ប្រាណ​ឲ្យ បញ្ចេញ​ចលនា​ដោយ​ខ្លួនឯង ឬក៏​ម៉ាស៊ីន​វា​ប្រសើរ​ដូចគ្នា ក៏ប៉ុន្តែ​មិន​គួរ​បញ្ចេញ​កាយវិការ ឬ​ធ្វើ​អ្វី​ខ្លាំងពេក​នោះទេ​។ ការធ្វើ​លំ​ហាត់ប្រាណ​ក្នុង​កម្រិត​មធ្យម ជួយ​ឲ្យ​ស្ត្រី​បំបាត់​ការឈឺចាប់​ក្នុង​ពោះ ចង្កេះ និង​អារម្មណ៍​តានតឹង​។

​ម្យ៉ាងវិញទៀត វា​ក៏​ជួយ​សម្រួល​ចលនា របស់​ស្បូន​នាំ​ឲ្យ​ឈាម​ធ្លាក់​បានល្អ ផងដែរ​។ ផ្ទុយទៅវិញ​ប្រសិនបើ​ស្ត្រី​ពេល​មក​រដូវ​មិន​ធ្វើ​ព្រម​ធ្វើ​ចលនា​អ្វី​សោះ និង ចេះតែ សំងំ​គេង វា​នឹង​ធ្វើឲ្យ​ពួកគេ កាន់តែ​ទម្រន់​មាន​អារម្មណ៍​ថា​ឈឺ និង​ធ្វើឲ្យ​ដំណើរឈាម​រដូវ​មក​មិន​ល្អ​។ ការ​គេង​ច្រើន ធ្វើឲ្យ​សា្ថន​ភាព​ស្បូន មិន​បាន​កន្ត្រាក់​ឈាម​ធ្លាក់​បានល្អ​។

​ប្រសិនបើ​អ្នក​មិន​ចង់​ហាត់ប្រាណ នោះ​អ្នក​គួរតែ​ឈរ ឬ​ដើរ​ចុះឡើង​បន្តិចបន្តួច និង​ធ្វើ​ការងារ​ណា​ស្រាលៗ​ដើម្បី​ជួយ​សម្រួល​ដល់​សរសៃឈាម​។ ហើយ​បន្ទាប់​ពី​ការធ្វើ​លំ​ហាត់ប្រាណ និង​ធ្វើ​កិច្ច​ការងារ​ណា​ស្រាលៗ​ហើយ សុភាពនារី​ទាំងអស់គ្នា​គួរតែ​បរិភោគ​អាហារ​ណា​ដែល​សម្បូរ​ដោយ​ជាតិ​ដែក ដើម្បី​ជំរុញ​ឲ្យ​ការផលិ​តឈាមក្រហម​មាន​តុល្យភាព​ឡើងវិញ និង​ផឹកទឹក​ឲ្យបាន​ច្រើន​ផង​ដែរ ក្នុង​រយៈពេល​មួយ​ថ្ងៃៗ​៕ 

0 comments:

Post a Comment